ទំនាក់ទំនងស្នេហាមួយដែលជួបឧបសគ្គ ជួបការឈឺចាប់ គឺត្រូវតែមានការតស៊ូ រើសបម្រាស់ អត់ធ្មត់ និងជំនះឱ្យបាន។ ប៉ុន្តែនេះសម្រាប់តែគូស្នេហ៍ដែលស្មោះស្ម័គ្រចំពោះគ្នា ហើយពួកគេ ពិតជាហ៊ានបូជាជីវិតដើម្បីស្នេហារបស់ពួកគេ។ ហើយចុះបើទំនាក់ទំនងស្នេហាមួយ ដែលព្យាយាមតែម្ខាង តស៊ូតែម្ខាង ជំនះគ្រប់យ៉ាងតែម្ខាង នោះចុងក្រោយ តើមានអ្វីក្រៅពីនឹងត្រូវរលាយគ្រប់យ៉ាងនោះ?
វាគ្មានប្រយោជន៍ទេ យើងមិនគួរចំណាយពេលចោលឥតប្រយោជន៍ ដើម្បីព្យាយាមរក្សាទំនាក់ទំនងមួយដែលរៀបរលត់នោះទេ។ លែងដៃគេ ហើយដើរផ្លូវផ្សេងសម្រាប់ជីវិតរបស់យើងវិញល្អជាង។ ព្រោះបើចុងក្រោយយើងនៅតែបាត់បង់វាដដែល តើគួរប្រឹងដើម្បីអ្វីទៅ? ស្ដាយពេលវេលា....៕

