#មនុស្សចិត្តស្រាល

C
តាមធម្មតាមនុស្សចិត្តស្រាលងាយខឹង ហើយក៏ងាយបាត់ ឥរិយាបថបែបនេះហាក់ដូចជាមានគុណវិបត្តិតិចតួចប៉ុណ្ណោះ។ មែនហើយ! គុណវិបត្តិមានមិនច្រើនទេ ក៏ប៉ុន្តែចំពោះរឿងធ្វើប្រយោជន៍ បើមិនគិតពីចំណុចនេះ គឺមិនបានឡើយ។ ព្រោះថា គ្មានមនុស្សណាអាចធ្វើការធំដុំបានទេ បើគេប្រាសចាកនូវការអត់ធន់ និងសេចក្ដីព្យាយាមប្រឹងប្រែងយូរអង្វែង។ គុណសម្បត្តិនៃសេចក្ដីព្យាយាមប្រឹងប្រែង ពិបាកកើតមានចំពោះបុគ្គលដែលមានចិត្តស្រាលខ្លាំងណាស់ ព្រោះគេមិនអាចរក្សាបានសូម្បីតែអារម្មណ៍ខឹង ស្អប់ និងស្រឡាញ់ដែលជារបស់នៅជាប់នឹងខ្លួនគេនោះផង។

មនុស្សយើងកាលណាមានចិត្តស្រាលខ្លាំងពេក បើទុកជាបានរៀនសូត្រច្រើនយ៉ាងណាក្ដី ក៏មិនអាចធ្វើឱ្យតម្លៃនៃការអប់រំប្រែទៅជាមានន័យសម្រាប់ជីវិតនោះឡើយ។ ព្រោះថា ការសម្រេចចិត្តលឿនពេក ជឿគេលឿនពេក ខឹងលឿនពេក ស្រឡាញ់លឿនពេក ស្អប់លឿនពេក សុទ្ធតែជាគុណវិបត្តិ ហើយជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះដំណើរហូរទៅនៃជីវិតនាពេលអនាគតទៀតផង។

Comments