#កន្លែងខ្លះ

C
កន្លែងខ្លះយើងគ្រាន់តែមកស្នាក់នៅប៉ុន្មានថ្ងៃ ហើយក៏ចាកចេញទៅវិញ តែកន្លែងខ្លះទៀតទោះជាយើងចាកចេញទៅដល់ទីណាក៏យើងត្រូវតែត្រឡប់មកវិញ។ មនុស្សខ្លះយើងគ្រាន់តែជួប ញញឹមដាក់គ្នា សន្ទនាគ្នាប៉ុន្មានម៉ាត់ ហើយក៏ដើរហួសទៅ តែមនុស្សខ្លះទៀតទោះជាចាកចេញទៅដល់ទីណា ក៏នៅតែចាំយើង។ អ៊ីចឹងរឿងខ្លះត្រូវចេះទម្លាក់ចោល ហើយឱកាសខ្លះទៀតត្រូវចេះចាប់យក។ បើចង់ដើរទៅមុខលឿន ចូរសម្លឹងខ្លួនឯងដែលឈរនៅខាងមុខ ជាជាងការស្ពាយយករឿងខ្លះដែលវាមិនអាចជួយអ្វីយើងបាន។

Comments