នៅសុខៗខ្ញុំស្រាប់តែយំ នៅពេល
មានអ្នកសួរខ្ញុំថា រាល់ថ្ងៃជីវភាពគ្រួសារខ្ញុំយ៉ាងណា មិនមែនខ្ញុំខ្មាសទេ តែខ្ញុំខឹងខ្លួនឯងដែលមិនអាចជួយគ្រួសារខ្ញុំច្រើនជាងនេះ។ គ្រួសារខ្ញុំក្រ មិនមែនជាគ្រួសារមានបាន តែខ្ញុំមិនបន្ទាសនរណាម្នាក់ឡើយ តែខ្ញុំរីករាយណាស់នៅពេលគ្រួសារខ្ញុំឱ្យតម្លៃចំពោះការរៀនសូត្រ ឱ្យតម្លៃចំពោះពាក្យថា “គ្រួសារ”។
គ្រួសារយើងអត់តែយើងមិនបានដេកដួលជាមួយវាទេ យើងប្រឹង យើងអាចក្រទ្រព្យ តែអ្នកផ្ទះខ្ញុំមិនបង្រៀនឱ្យក្រចិត្តឡើយ។ យើងអាចមិនសូវមានរបស់ហូបច្រើន តែគ្រួសារខ្ញុំមិនបង្រៀនឱ្យលួចនរណាម្នាក់ឡើយ ...។ នៅពេលជួបការលំបាក អ្នកផ្ទះខ្ញុំសួរថា “ទ្រាំបានទេបើអត់មកផ្ទះវិញមកកូន កាលមុនយើងអត់ តែនៅតែរស់មកដល់ឥឡូវ ចុះហេតុអ្វីក៏យើងមិនអាចរស់បន្ត ព្រោះកាលមុនកូនអត់បានធ្វើវាផងនិង ....។”

