#ការប្រៀបធៀប

C
ការស្អប់ខ្លួនឯង ឬការមិនពេញចិត្តលើខ្លួនឯងគឺជាគំនិតអវិជ្ជមានផ្តោតទៅលើតែចំណុចអាក្រក់ដែលកើតចេញពីការមិនស្គាល់ចំណុចល្អរបស់ខ្លួនឯង។ ការរំពឹងថាខ្លួនល្អនឹងប្រមើល មើលលើកតម្កើងខ្លួនឯងជ្រុល ក្នុងកាលៈទេសៈដែលខុសពីការរំពឹងទុក នាំឱ្យកើតចិត្តមើលងាយខ្លួនឯងជ្រុល រហូតមើលលែង ឃើញពីចំណុចល្អរបស់ខ្លួន ព្រមទាំងចោទខ្លួនឯងថាជាមនុស្សឥតបានការណ៍។
មនុស្សមិនចេះស្រឡាញ់ខ្លួនឯងនឹងមិនអាចអភិវឌ្ឍខ្លួនឯង បានឡើយមនុស្សស្អប់ខ្លួនឯងនឹងមិនអាចផ្តល់ក្តីស្រឡាញ់ឱ្យ អ្នកដទៃបាននោះទេ ព្រោះក្នុងចិត្តរបស់យើងពោរពេញដោយ ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។

Comments