“យល់សប្ដិ”

C
ជីវិតរបស់យើងនឹងបានប្រសើរឡើងនៅពេលដែលយើងក្លាយជាមនុស្សមានការទទួលខុសត្រូវពិតប្រាកដ។ គុណសម្បត្ដិល្អក៏មិនធ្វើឱ្យយើងមានអារម្មណ៍ថាអស្ចារ្យហួសហេតុ ហើយគុណវិបត្ដិ និងភាពខ្វះខាតក៏មិនបានធ្វើឱ្យយើងមានអារម្មណ៍ថាអន់ថយខ្លាំងពេក។ ផ្ទុយទៅវិញ បើយើងធ្វើអ្វីមួយបានប្រសើរហើយ ចូរបន្តធ្វើវាឱ្យកាន់តែប្រសើរឡើង ឬរក្សាការប្រុងប្រយ័ត្នចំពោះវា ហើយនៅពេលដែលយើងធ្វើវាទៅមានការថ្លោះធ្លោយដោយប្រការណាមួយ ចូរតាំងចិត្តដើម្បីធ្វើវាឱ្យល្អប្រសើរឡើងវិញនៅលើកក្រោយ។ ជីវិតជាការស្វែងរកបទពិសោធ ហើយវាត្រូវចាប់ផ្ដើមពីចំណុចខ្វះខាត ចំណុចដែលមិនពេញលេញបែបនេះ។ គ្មានអ្វីដែលងាយស្រួលរហូតទេ តែការព្យាយាមនឹងធ្វើឱ្យយើងស្ទាត់ជំនាញលើអ្វីមួយ។ 

Comments