មនុស្សដែលស្រស់ស្អាតបំផុត គឺជាមនុស្សដែលអាចរស់ជាខ្លួនឯង។ ផ្ទុយពីនេះ បើសិនជាអ្នកគិតដល់ការចំណេញពីសង្គម អ្នកនឹងប្រឹងប្រែងសម្របខ្លួនតាមអ្នកដទៃ រហូតដល់វង្វេងខ្លួនឯង។ អ្នកប្រហែលជាទទួលបាននូវភាពជោគជ័យនៅសំបកខាងក្រៅ ប៉ុន្តែផ្លូវចិត្តខាងក្នុងកំពុងតែខ្សោះខ្សោយកម្លាំងយ៉ាងកម្សត់។ តាមពិតទៅ ការគិតរបស់មនុស្សភាគច្រើន មិនប្រាកដថាត្រឹមត្រូវនោះទេ ហើយបើយើងចេះតែព្រមធ្វើតាមគេ យើងនឹងបាត់បង់ភាពជាខ្លួនឯងមិនខាន។

