ភ្នំវល្លិ៍​-ខេត្តកែប

C

ភ្នំវល្លិ៍ ជាតំបន់ទេសចរណ៍មួយបែបធម្មជាតិដែលស្ថិតនៅក្នុងខេត្តកែប។​ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាត​ជាមួយនឹងដើមឈើធំៗ និងទេសភាពចំការម្រេចនៅលើភ្នំក៏ដូចជាចង្កេះភ្នំផងដែរ។ វាបានបង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតជាមួយនឹងខ្យល់អាកាសបរិសុទ្ធធ្វើឱ្យយើងរីករាយបាត់អស់នូវទុក្ខកង្វល់ទាំងឡាយ។

លើសពីនេះទៅទៀត​ ភ្ញៀវទេសចរមិនត្រឹមតែបានថតរូបលេងជាមួយទេសភាពនៃសម្រស់ព្រៃភ្នំបែបធម្មជាតិតែប៉ុណ្ណោះទេ ពួកគាត់ក៏អាចទិញផ្លែឈើដែលដាំដុះដោយប្រជាជននៅតំបន់នោះផ្ទាល់ដូចជា ស្វាយ ទុរេន​ ​ស្រកានាគ ចេក​ និងដំណាំផ្សេងៗទៀតជាមួយនឹងតម្លៃសមរម្យ និងគុណភាពល្អផងដែរ។ ភ្នំវល្លិ៍មានទីតាំងស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ យើងអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ (ទិសដៅពីទីរួមខេត្តកំពតឆ្ពោះទៅស្រុកកំពង់ត្រាច) ហួសរង្វង់មូលសេះសប្រហែល ៦គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិ៍នៅខាងឆ្វេងដៃ រួចបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត យើងនឹងបានទៅដល់ភ្នំវល្លិ៍តែម្តង។

Comments

tehongly

Amazing you have a nice post. And it can help to guide many people know about our nice place in our country.