បុគ្គលគប្បីបានខ្លួនជាមិត្តសម្លាញ់ គឺសតិនិងបញ្ញាជាគ្រឿងរក្សាខ្លួន មានធម៌ជាគ្រឿងតាំងនៅដោយល្អ ជាអ្នកធ្វើដំណើរឆ្លងអន្លុងភពជាមួយគ្នា មានខ្លួនជាទីពឹង គឺពឹងលើសតិបញ្ញាញ៉ាំញីអន្តរាយទាំងពួងដែលរាំងរាដោយកិលេស(ចិត្តអាក្រក់)។ គប្បីមានចិត្តត្រេកអរ មានសតិស្មារតីហ្នឹងន មិនរង្គើដោយលោកធម៌៨ហើយធ្វើដំណើរជាមួយសម្លាញ់នោះចុះ ! ។

