មនុស្សឯកោ មកពីគេរកខ្លួនឯងមិនឃើញ

C

១- មនុស្សឯកោ មកពីគេរកខ្លួនឯងមិនឃើញ បើគេរកខ្លួនឯងបានឃើញហើយនោះ លោកនេះគ្មានទេពាក្យថាឯកោ ។ តើអ្នកណាក្នុងលោកនេះ ដែលពិតជាមានញាតិ ពិតប្រាកដទៅ ? បើម្នាក់ៗសុទ្ធតែមានពេលវេលាចុងក្រោយរបស់ខ្លួនតែម្តងគត់ហើយខុសៗគ្នាបែបនេះនោះ ! ព្រះពុទ្ធបានបង្ហាត់យើងឲ្យចេះរស់នៅតែម្នាក់ឯង ដើម្បីឲ្យយើងទទួលបានភាពរីករាយពីជីវិតពិតប្រាកដ សាវ័ករបស់ព្រះអង្គមិនមានភាពត្រេកត្រអាលនឹងការមានគ្នានេះឡើយ ព្រោះវាបានត្រឹមតែការបង្កើនបញ្ហាតែប៉ុណ្ណោះ ! ។
២- ឲ្យតែនៅមានជីវិត អ្វីៗគឺនៅតែអាចធ្វើបានទេ ! មនុស្សជាច្រើនយល់ថាការរំភើបរីករាយគឺជាការសប្បាយចិត្ត ប៉ុន្តែនៅពេលដែលគេមានភាពរីករាយដោយគ្មានការគ្រប់គ្រងចិត្ត ទើបដឹងថាសុភមង្គលពិតប្រាកដ ពិតជាមានមូលដ្ឋាននៅលើចិត្តស្ងប់ គឺសន្តិភាពចិត្តឯណេះទេ ! ។
៣- ហេតុនៃក្តីស្រឡាញ់ៈ
- ព្រោះធ្លាប់រួមរស់នឹងគ្នាក្នុងកាលមុន ។
- បានសាងប្រយោជន៍ដូចគ្នាក្នុងបច្ចុប្បន្ន ។
- មានការយល់ឃើញដូចគ្នា មានអាធ្យាស្រ័យប្រហាក់ប្រហែលគ្នា។ ការបានជួបគ្នាមិនមែនជាការចៃដន្យនោះទេ ហេតុនេះកុំព្រោះតែរឿងបន្តិចបន្តួចច្រានទ្រូងគ្នាចេញហើយដើរចោលគ្នាឲ្យសោះ ! ។

Comments