កំហុសដែលយើងបានសាងឡើង

C

កំហុសដែលយើងបានសាងឡើង វាតែងមានដំណោះស្រាយជានិច្ច តែកម្លាំងតណ្ហានិងវិមាត្រនៃការយល់ដឹងតែងតែជាឧបសគ្គក្នុងការផ្លាស់ប្តូររបស់យើងជានិច្ច ។ មានតែខ្លួនយើងប៉ុណ្ណោះដែលជាអ្នកដឹងពីអំពើរបស់ខ្លួនឯង អំពើមានសំលេងខ្លាំងជាងពាក្យសម្តី ដែលតំរូវឲ្យមុនធ្វើអ្វីមួយ ត្រូវគិតឲ្យបានល្អិតល្អន់ជាមុនសិន ព្រោះការផ្លាស់ប្តូរក្នុងការប្រព្រឹត្តិ តែងផ្តល់ផលប្រយោជន៍ឲ្យខ្លួនឯងជានិច្ច ។ ការផ្លាស់ប្តូរតែងនាំភាពរីករាយមកឲ្យយើង បើសិនជាយើងធ្វើវាបានល្អ ! ចិត្តថ្លាឬល្អក់មានខ្លួនជាអ្នកដឹងជានិច្ច ! ។ គិត - ធ្វើ - ទទួលផល នេះហើយជីវិត អ្វីដែលអ្នកមិនជឿគឺវាគ្មាននៅលើលោកនេះទេ អ្វីដែលអ្នកធ្វើគឺជាសមីការ(Equation)ជីវិត សំរាយបញ្ជាក់គឺពោរពេញទៅដោយគំនិត មិនមែនជាការទស្សន៍ទាយឬបន់ស្រន់នោះទេ ។ X / 0 = គ្មានន័យ(Xជាគំនិតគ្មានហេតុផល) , X / 0 = 0 បើX = 0 (X តាងដោយគំនិត) ។ កុំធ្វើជីវិតឲ្យទទួលសំពាធពីអ្នកដទៃ តែត្រូវដាក់សំពាធឲ្យចិត្តអាក្រក់របស់ខ្លួនឯងឲ្យបានម៉ត់ចត់វិញ ! ។ យល់ពីច្បាប់កម្មនាំឲ្យជីវិតមានទីពឹង ធ្វើតែអំពើល្អ ប្រុងប្រយ័ត្នគំនិត ប្រុងប្រយ័ត្នអាកប្បកិរិយា និងប្រតិកម្មតបទៅនឹងព្រឹត្តិការណ៍ខាងក្រៅ យល់ពីច្បាប់កម្មនាំឲ្យចេះលះបង់ការគិត ហើយមានខ្លួនជាទីពឹង មិនទីពឹងកម្លាំងក្រៅខ្លួន ! ។

Comments