ពេលខ្លះការព្រលែងគំនិតចោលគឺជាអំពើដ៏អស្ចារ្យ

C

ពេលខ្លះការព្រលែងគំនិតចោលគឺជាអំពើដ៏អស្ចារ្យ និងជាភាពឈ្លាសវៃរបស់អ្នក វាមានអំណាចខ្លាំងក្លាជាងការខិតខំការពារវាទុក ការស្វែងរកគំនិតបន្ថែមដើម្បីបញ្ជាក់ហេតុផល វាគឺជាផ្នែកមួយនៃការផ្លាស់ប្តូរផងដែរ ។ រឿងនេះគឺជាការលំបាកក្នុងការអនុវត្តមួយដែរ ដើម្បីព្យាយាមអនុញ្ញាត្តិឲ្យអ្វីៗហូរទៅតាមពេលវេលា មិនមែនជាការងាយស្រួលនោះទេ ។ ប៉ុន្តែបើសិនជាអ្នកបានរៀនដើម្បីត្រួតពិនិត្យខ្លួនឯង អ្នកនឹងមើលឃើញថា អ្វីដែលអ្នកត្រូវកាន់កាប់ គឺជាគំរោងការណ៍ដ៏ធំចំបងខ្លាំងណាស់ « ក្នុងការរៀបរយគំនិតឲ្យបានល្អ » ដើម្បីសេចក្តីសុខខ្លួនឯង។
តើអ្នកត្រូវរស់នៅជាមួយភាពអន្ទះអន្ទែង ឬ ត្រូវរស់នៅជាមួយសុខសន្តិភាព ? ! ។
- ព្រលែងចោល គឺឈប់គិត ! ។ យើងមកកាន់ផែនដីនេះ គឺដើម្បីសិក្សានិងបង្កើតភាពរីករាយយកជាបទពិសោធទេ កុំមកដើម្បីតែកើតទុក្ខ ឬមកដើម្បីបង្កបញ្ហាដល់គេឯងនាំទំងន់ផែនដី ! ហើយពេលត្រឡប់ទៅវិញត្រូវវេចស្ពាយតែស្នាមវិប្បដិសារីយ៍យកទៅតាមឲ្យសោះ ! ។
អហំសុខិតោហោមិនិទុក្ខោ ! សូមឲ្យអាត្មាអញមានក្តីសុខ កុំបីមានរោគ កុំបីបានជួបគ្រោះឧបទ្រព្យចង្រៃ ! សូមបានរក្សាខ្លួនជាសុខ ! ។
សព្វេ សត្តា អវេរា ហោន្តុ ! សូមឲ្យសព្វសត្វបានក្តីសុខ កុំបីមានពៀរវេរានឹងគ្នា សូមបានរក្សាខ្លួនជាសុខចុះ ! ។ផ្សាយសេចក្តីល្អចេញទៅ នោះឋាមពលចិត្តនឹងស្រូបយកសេចក្តីល្អវិលមកឲ្យវិញជាមិនខាន ។

Comments