គតិនិទានប្រចាំសប្តាហ៍ !
១- ធ្វើល្អ ផលល្អនឹងវិលមករកអ្នក ក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ មិនមែនតាមតែតណ្ហារបស់អ្នកនោះទេ ! ធ្វើអាក្រក់ផលអាក្រក់នឹងវិលមករកអ្នក បើមិនបានជួបអ្នកក៏ជួបកូនចៅអ្នកដែរ ! ។
២- កុំឈានញាប់ពេក ! ត្រឹមតែមួយជំហានម្តង គង់នឹងបានដល់គោលដៅទេ ! កុំមើលខ្ពស់ពេក ទោះបីបានឃើញព្រះច័ន្ទ ក៏ជើងនៅតែជាន់ដីដដែលទេ ។
៣- បើអ្នកមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការនិយាយពាក្យថា លាហើយ ! នោះអ្នកនឹងបានជួបពាក្យ ជំរាបសួរជាថ្មីជាមិនខាន ! ។
៤- កុំល្ងង់ដើរតាមមនុស្សដែលគេមិនមើលអ្នក ចេញពីផ្លូវនោះទៅគង់នឹងបានជួបមនុស្សដែលគេចាប់អារម្មណ៍ពីអ្នកជាមិនខាន ។ ពេលនោះហើយ អ្នកនឹងរើសបានដុំពេជ្រ ក្នុងខណៈពេលដែលមនុស្សមើលមិនឃើញអ្នកកំពុងតែវេចដុំថ្ម ។
៥- បើអ្នករង់ចាំជួបមនុស្សដែលអាចធ្វើឲ្យអ្នកមានភាពរីករាយជានិច្ច នោះអ្នកនឹងខកចិត្តអស់មួយជីវិតជាមិនខាន ! ។
៦- បើអ្នកពូកែចងចាំពាក្យសម្តីដែលអ្នកដទៃគេបាននិយាយ អ្នកតែងតែជាជនរងគ្រោះជាមិនខាន ! ។

