យន្តការគំនិត !

C

យន្តការគំនិត !
គំនិតអវិជ្ជមានតែងប្រាប់យើងថា យើងមិនអាចរស់នៅមានក្តីសុខបានទេ(យោបល់នេះលេចចេញពីតំបន់កូនកណ្តុរនៅបាតខួរក្បាល Ganglion de la base) គំនិតវិជ្ជមានតែងប្រាប់យើងថា ឲ្យតែមានការតាំងចិត្តអ្វីក៏យើងអាចធ្វើបានដែរ(យោបល់នេះផ្តល់ពីតំបន់សំបកខួរក្បាល Cortex cerebral) ទំនាក់ទំនងការគិតក្នុងខួរក្បាលវាមានយន្តការបែបនេះឯង បើកម្លាំងរំញោចភ្លើងអគ្គិសនីចេញខ្លាំងពីផ្នែកណា ផ្នែកនោះនឹងធ្វើការដោយឯករាជ្យបាន ។ តើកម្លាំងនោះបានមកពីណា ? វាកើតមកពីប្រពៃណីគ្រួសារនិមួយៗ មកពីរូបធាតុតំណពួជ(Gene) មកពីការសិក្សា មកពីសង្គមដែលគេរស់នៅ ។ល។ តែព្រះពុទ្ធពន្យល់ថា មកពីកម្មចាស់ដែលខ្លួនធ្លាប់បានសន្សំទុកមក និងកម្មថ្មីដែលទទួលបានពីការសិក្សានិងការសេពគប់ ។ ព្រះពុទ្ធលើកទឹកចិត្តឲ្យសិក្សាហ្វឹកហាត់ ឲ្យកើតសតិនិងបញ្ញាបាន មានសតិនិងបញ្ញាដើម្បីយល់ហេតុផលនៃគំនិតនិមួយៗ ហើយហ្វឹកហាត់អភិវឌ្ឍកែតំរង់អប់រំវា ឲ្យមានការគិតត្រូវយល់ត្រូវនឹងមានការលះបង់គំនិតអត់បានការ ។

Comments