អោយតែថៃបើក ទំនប់ទឹកមក ខ្មែរដឹងតែលិចទឹក!

C
អោយតែថៃបើក ទំនប់ទឹកមក ខ្មែរដឹងតែលិចទឹក!
ថ្វីដ្បិតតែ មានជួរភ្នំដងរ៉ែក! ក៏ប៉ុន្តែ មានចំណុចខ្លះមានជ្រលងជ្រោះ អូរ និង ស្ទឹង ហូរឆ្លងមក!រាល់លើក អោយតែថៃ លើសទឹក ដឹងតែបើកមក លិចខាងខ្មែរ!
ដោយលើសទឹកក្នុងអាងទឹករបស់ថៃផង ដោយផ្ទៃរងទឹកភ្លៀងផង!តែបើខ្វះទឹក គេមិនចែកទឹកអោយយើងប្រើទេ។ខេត្ត ដែលរងគ្រោះជាងគេបំផុត គឺ ខេត្តបន្ទាយមានជ័យ និង ផ្នែកកខ្លះនៃបាត់ដំបង។ចាប់ពីបឹងត្រកួន បន្ទាយមានជ័យ តាមស្ទឹងស្វាយចេក ស្ទឹងគោករមៀត អូរបីជាន់ អូរជ្រៅ រហូតដល់ ច្រកដូង ឡែម ទល់នឹងភ្នំព្រឹក សុទ្ធតែចំណុច ទឹកហូរឆ្លងពីថៃ មកបានទាំងអស់។បន្ទាយមានជ័យ ទៅអនាគត ត្រូវតែមានជីកព្រែកជីក ២-៣ ខ្សែធំៗ ទម្លាក់ទឹកមកទន្លេសាប។ព្រែកជីកទី១ ពី ប៉ោយប៉ែត កាត់ត្រង់ តាមស្ទឹងគត្តសត្ត រហូតមកដល់ ស្ទឹងទឹកថ្លា ផ្នែកខាងក្រោម ឬ ទម្លាក់ដល់ទន្លេសាប!ព្រែកជីកមួយខ្សែទៀត ភ្ជាប់ពីរនាមដូនសំ ចុះមកកាត់ទម្លុះ អូរបន្ទាយនាង ទម្លាក់ ទៅដល់ទន្លេសាប។មួយខ្សែទៀត ទម្លាក់ពីលើ ប្រាសាទបន្ទាយឆ្មារ ទម្លាក់ចុះមកថ្មពួក ភ្ជាប់តាមស្ទឹងស្វាយចេក ត្រង់ចុះផ្នែកខាងកើត ក្រុងសិរិសោភ័ណ រួចទម្លាក់ចូលស្ទឹងទឹកថ្លា ចុងខាងកើត។មានតែធ្វើបែបនេះទេ ទើបបន្ទាយមានជ័យឈប់លិចទឹក និងសំបូរទឹកប្រើ។អាចធ្វើទ្វារទឹកច្រើនតង់ រួចប្រើម៉ូទ័ររដ្ឋធំៗ បូមពីទន្លេសាប បញ្ច្រាស មកវិញនៅរដូវប្រាំង នៅពេលនោះអាចធ្វើស្រែបាន ៣រដូវក្នុងមួយឆ្នាំ! ឬកសិកម្មដំណាំមើមចំរុះបាន ជាក់ជាមិនខាន។
មិន​មាន​ការពណ៌នា​រូបថត​ទេ។

Comments