មិនបានរបស់ដែលគួរបានព្រោះអវិជ្ជា បានរបស់មិនគួរបានព្រោះអវិជ្ជា មើលឃើញថាទៀងទាត់ជាស្រីប្រុសព្រោះអវិជ្ជា មិនដឹងសច្ចះ៤ព្រោះអវិជ្ជា ធម្មជាតិទាំងឡាយធ្វើគំនរខន្ធជាអវិជ្ជាធាតុ ធម្មជាតិស្ទុះទៅក្នុងកំណើតជាអវិជ្ជា ការមិនដឹងបដិច្ចះក្នុងផ្លូវវិញ្ញាណជាអវិជ្ជា។ អាសវះជាបច្ច័យដល់អវិជ្ជា អវិជ្ជាជាបច្ច័យដល់សង្ខារ សង្ខាររលត់ព្រោះអវិជ្ជារលត់ មានបច្ច័យទើបផលកើត មានហេតុបច្ច័យទើបផលកើត រលត់ហេតុរលត់បច្ច័យទើបផលរលត់។

