ពាក្យថាវង្វេង

C

គុណសម្បត្តិដ៏វិសេសវិសាលរបស់ព្រះធម៌មានទំហំធំធេងក្រៃលែង មិនគួរណាយើងមិនបានក្រេបជញ្ជក់នោះទេ ស្តាយកំណើតមនុស្ស ! ។
១- សិក្សាព្រះធម៌គឺដើម្បីពិនិត្យមើលខ្លួនឯង មិនមែនដើម្បីវិនិច្ឆ័យអ្នកដទៃទេ ។
២- ព្រះធម៌មិននាំឲ្យវង្វេងទេ បើអ្នកចងចាំគោលការណ៍សំខាន់មួយ គឺ « បានអីលះនឹង » លះភាពសំខាន់របស់ខ្លួនឯង លះការមានះប្រកាន់ លះភាពក្រអឺតក្រទម លះការសំគាល់ថា ខ្លួនជាអ្នកបានធម៌ជាដើម ។
៣- ពាក្យថាវង្វេង គឺនាំគ្នីគ្នាបង្កើតការយល់ខុស បង្កើតមិច្ឆាទិដ្ឋិមានដូចជា ម៉ែឪគ្មានគុណ កម្មគ្មានផលកម្ម កាគោរពបូជាមិនបានផល លោកខាងមុខគ្មាន សត្វឧបបាតិកកំណើតគ្មាន លោកនេះមិនមានសមណៈបានត្រាស់ដឹងធម៌ដោយខ្លួនឯងជាដើម បើនាំគ្នាធ្វើបុណ្យគេមិនហៅថានាំគ្នាវង្វេងឡើយ ព្រោះសូម្បីតែបានដាក់បាយឲ្យសត្វតិរិច្ឆានក៏បានបុណ្យមួយរយអត្តភាពដែរ ទំរាំបានធ្វើជាមួយភិក្ខុសង្ឃ ។ 

Comments