ការលះបង់គំនិតរំអួយជាមួយការចុកចាប់លើរាងកាយ ។ ក្នុងមួយម៉ោងចេញជាង ៥០០០០គំនិតក៏មិនខ្វល់(គំនិតពេញមួយថ្ងៃរបស់អ្នក) សំខាន់ត្រូវចេះដឹងទាន់ព្រលែងគំនិតចោល ទាញចិត្តមកតាមមើ់លខ្យល់ចេញចូលត្រង់រន្ធច្រមុះវិញ ធ្វើតែដូច្នេះទៅកុំចង់បានអីពីសមាធិឲ្យសោះ ឲ្យតែចង់គឺដឹងតែអត់ហើយ ! ។ ពេលពាល់ត្រូវចិត្តស្ងប់ហើយ ឬ ពាល់ត្រូវឧគ្គហនិមិត្ត បដិភាគនិមិត្តហើយ តែរលត់ទៅវិញរក្សាមិនគង់ ចូរកុំមួរម៉ៅក្តៅក្រហាយ ត្រូវលើកចិត្តមកមើលខ្យល់ឬលើកមកកម្មដ្ឋានវិញមក វាដូចជាក្មេងទើបតែចេះដើរ រមែងដើរដួលៗ ពេលដួលក្មេងខ្លះស្រែកយំ ក្មេងខ្លះស្រវារតោងក្រោកឈរឡើងវិញដោយរីករាយ និមិត្តកើតតំបូងមិនទាន់រឹងមាំ វាកើតរលត់ៗទេ ពេលរលត់ចូលមកមើលខ្យល់វិញទៅ កុំខ្វល់ ! អ្វីដែលត្រូវខ្វល់គឺរក្សាសីលឲ្យល្អ សម្រួមឥន្ទ្រិយឲ្យម៉ត់ចត់ ប្រុងប្រយ័ត្នជាមួយបរិយុដ្ឋានកិលេសដែលជានីវរណៈ៥ជាដើម។

