ពុទ្ធសាសនាសព្វថ្ងៃមានពុទ្ធបរិស័ទប្រមាណ៣០០លាននាក់ជុំវិញពិភពលោកនឹងកំពុងតែបន្តកើនឡើងរាល់ថ្ងៃ ។ ព្រះប្រែថាគុណជាតិដ៏ប្រសើរ ពុទ្ធិប្រែថាចំណេះដឹងឬបញ្ញាញាណ ព្រះពុទ្ធប្រែថាគុណជាតិដ៏ប្រសើរគឺបញ្ញានេះឯង ។ មេរៀនព្រះពុទ្ធជាមេរៀននាំឲ្យមានការត្រាស់ដឹង នាំឲ្យមានការភ្ញាក់រលឹក នាំឲ្យជីវិតស្រឡាញ់ការចេះដឹង ដែលមានការដឹកនាំជីវិតគឺសីល ការប្រុងប្រយ័ត្នគំនិតគឺសមាធិ អភិវឌ្ឍបញ្ញានិងការយល់ដឹងគឺវិបស្សនា ។ ពុទ្ធសាសនាពន្យល់ពីវិសមភាពនិងតុល្យភាពហើយផ្តល់លេខកូដមួយដើម្បីអនុវត្តការផ្លាស់ប្តូរជីវិតឲ្យមានសុភមង្គលពិតប្រាកដ ។ ពុទ្ធសាសនាជាសាសនាពោរពេញដោយបញ្ញាញាណ ពេញនិយមនៅលោកខាងលិច ព្រោះមានហេតុផលជាច្រើនឆ្លើយតបទៅនឹងបញ្ហាជីវិតក្នុងសង្គមសម័យទំនើប ការយល់ដឹងយ៉ាងសុីជំរៅពីចិត្តមនុស្ស ការព្យាបាលផ្លូវចិត្តតាមបែបធម្មជាតិ កំពុងតែលេចធ្លោយ៉ាងមានប្រសិទ្ធភាពជុំវិញពិភពលោក ។

