ព្រះកម្មដ្ឋានត្រូវតាមចរិត
១- រាគៈចរិត ត្រូវចំរើនអាសុភ១០ និង កាយគតាសតិ
២- ទោសៈចរិត ត្រូវចំរើន ព្រហ្មវិហារធម៌៤ និង វណ្ណៈកសិណ៤
៣- មោហៈចរិតនិងវិតក្កៈចរិត ត្រូវចំរើន អានាបានុស្សតិកម្មដ្ឋាន
៤- សទ្ធាចរិត ត្រូវចំរើនអនុស្សតិ៦(ពុទ្ធា ធម្មា សង្ឃា សីលា ចាគា ទេវានុស្សតិ )
៥- ពុទ្ធិចរិត ត្រូវចំរើន ឧបសមា ចតុធាតុវវដ្ឋាន អាហារេបដិកូល
កម្មដ្ឋានសល់ពីនេះមាន១០ ដែលត្រូវគ្រប់ចរិតៈ បឋវី អាបោ វាយោ តេជោ អាកាស ពន្លឺ អរូបឈាន៤ ។ សត្វខ្លះគួរប្រោសដោយបដិហារ្យ ដូចពួកជដិលបីនាក់បងប្អូន ជាដើម ត្រាស់ជាព្រះពុទ្ធមិនអាចអត់ឬទ្ធិបារមីបានទេ ! កសិណ១០ជាកម្មដ្ឋាននាំឲ្យកើតឬទ្ធិ ។

