មិនត្រូវចងចាំទុកក្នុងចិត្ត

C

មិនត្រូវចងចាំទុកក្នុងចិត្តនូវរឿងរ៉ាវដែលមិនចាំបាច់នោះទេ ! រឿងមនុស្សវាគ្រាន់តែជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស យើងគ្រាន់តែធ្វើឲ្យបានល្អទៅបានហើយ ។ បើមានចិត្តគិតអាក្រក់ពីអ្នកដទៃ ត្រូវចាំថា យើងក៏មិនមែនជាមនុស្សល្អណាស់ណាដែរ ត្រូវចេះមើលកំហុសខ្លួនឯងហើយកែប្រែ ទើបថ្ងៃណាមួយយើងក្លាយជាមនុស្សល្អពិតប្រាកដបាន ។ ឲ្យតែជាមនុស្ស ចេះតែយល់ច្រឡំថាខ្លួនគឺជាមនុស្សល្អ មិនចេះខុសតែរហូតហ្នឹង ! មេអំបៅដ៏ស្រស់ស្អាត ក៏ធ្លាប់ជាដង្កូវដ៏គួរឲ្យស្អប់ខ្ពើម តែអំនួតបានគ្របមុខវាមិនដែលនឹកគិតពីកាលវានៅជាដង្កូវឡើយ ។

Comments