សូម្បីបានអានគម្ពីរធម៌ចងចាំបានទាំងមូល

C

សូម្បីបានអានគម្ពីរធម៌ចងចាំបានទាំងមូល សូម្បីបានសាងវត្តអារាមរាប់មិនអស់ សូម្បីបានធ្វើកឋិនរៀងរាល់ឆ្នាំ តែបើអ្នកមិនចេះពន្យល់ខ្លួនឯងឲ្យឆ្លងកាត់ឧបសគ្គក្នុងជីវិតបានទេ ឈ្មោះថាមិនបានភ្លក់រសជាតិពិតនៃការបង្រៀនរបស់ព្រះពុទ្ធឡើយ ! គឺអ្វីៗត្រូវទុកនៅខាងក្រៅខ្លួនចោលទាំងអស់ ដែលតាមពិតអ្វីៗគឺវាចាប់ផ្តើមពីខាងក្នុងមកសោះ ! ។ ប្រយោជន៍ខ្លួនឯង ប្រយោជន៍សង្គមជាតិ វាគ្រាន់តែជានិមិត្តសញ្ញានៃការយល់ដឹង វាមិនមែនជាគោលបំណងពិតនៃការរួចរំដោះនោះទេ បើមិនមានបញ្ញាពិត មិនមានពិសោធជីវិត អ្នកនៅតែត្រូវទទួលរងទុក្ខវេទនាដដែល ។ ត្រូវចងចាំថា អ្នកអាចរួចផុតពីការរងទុក្ខវេទនា គឺអ្នកត្រូវធ្វើការជាមួយគំនិតរបស់អ្នកតែមួយមុខគត់ ! ។

Comments