ហេតុអីក៏បរាជ័យ គឺជាជោគជ័យមួយប្រភេទទៅវិញ ?
ព្រោះវានាំឲ្យមានការសិក្សាពីជីវិតយ៉ាងស្រគត់ស្រគំ មិនព្រហើនក្នុងការធ្វេសប្រហែសដូចកាលមុន ចេះប្រើប្រាស់ពេលវេលាបានល្អ នាំឲ្យចាស់ចិត្តចាស់គំនិត មានការអត់ធន់តស៊ូព្យាយាម មានបញ្ញាក្នុងការរិះគិត។តែមិនត្រូវចុះចាញ់អ្វីទាំងអស់ មិនចុះចាញ់សូម្បីតែខ្លួនឯង ទើបហៅថាជាអ្នកឈ្នះពិតប្រាកដ ! ។ សូមត្រឹមតែការរក្សាចិត្តឲ្យបានស្ងប់ កុំឲ្យពុលដោយសាររឿងរ៉ាវក្នុងលោកតែប៉ុណ្ណោះ ការដោះស្រាយបញ្ហានឹងប្រព្រឹត្តិដោយរលូនជាមិនខាន ! ជីវិតគឺជាការផ្សងព្រេង ដំណើរផ្សងព្រេងវាមិនមែនជាការប្រកួតប្រជែងយកស្លាប់រស់នោះទេ វាគឺជាការស្វែងរកក្តីសុខ ! ។ ធ្វើអ្វីក៏ដោយ បើអ្នកមិនរំភើបជាមួយកិច្ចការនោះទេ វាមិនមែនជាផ្លូវរីកចំរើនរបស់អ្នកឡើយ មានលុយច្រើនប៉ុណ្ណាក៏ដោយ បើអ្នកមិនចេះបំលែងវាឲ្យកើតជាបុណ្យទេ ការរស់នៅរបស់អ្នកពិតជាខាតធំណាស់ ព្រោះរស់មិនបានស្គាល់ការពិតនៃជីវិត ។
ចាំណា ! របស់សព្វយ៉ាងនៅក្នុងលោក ម្ចាស់ពិតប្រាកដរបស់វា គឺជាដីទេ ! លោកនេះ អ្វីដែលមានប្រែជាមិនមាន អ្វីដែលមិនមានប្រែជាមាន វាជាក្រិតក្រមធម្មជាតិ ជានិរន្តរភាពនៃច្បាប់ចក្រវាឡ ! ។

