លោកតា ចៅបានដឹងរឿងរ៉ាវប្តីប្រពន្ធមួយគូគឺខាងប្តីចេះតែadd friend ទៅស្រីៗផ្សេងៗជួនឆាតញែ បេីខាងស្រីអោយដៃប្រាកដជាកេីតរឿងខុសសីលប្រាំរឿង ប្រុសស្រី មានថ្ងៃមួយ ខាងប្រុសទៅលេងប្រទេសគេបីយប់បីថ្ងៃ ទៅតែប្រុសៗ 4 នាក់ ហើយមកវិញប្រពន្ធបានបេីកឃើញឆាតជាមួយស្រី ជនជាតិគេនឹង តែឥលូវ នេះឆាតនោះខាងប្រុសលុបចោលហើយ នៅតែពាក្យhi. គ្នា…ទៅវិញទៅមក តែប៉ុណ្ណោះ
1-តេីប្រពន្ធគួរ សាកសួររឿងរ៉ាវ នេះទេលោកតា?
រឿងទៅប្រទេសគេកេីតរឿងអី…ខ្លះ?
រឺទុក មិនសួរ អោយខាងប្តីធ្វេីរឿង ដដែលៗនេះបន្តទៀត…
អគុណលោកតា។
បើគេគិតថារឿងនោះអាចកើតឡើងវិញក៏សួរទៅ តែកុំបង្ករឿង សួរដើម្បីជួយមើលថែគ្នា បើគិតថារឿងនោះមិនអាចកើតឡើងវិញទេ ខ្ជិលសួរ ខ្ជិលសន្សំរឿងអី ព្រោះបើគេចង់ក្បត់យើង គេនៅតែលួចក្បត់បានតែមួយភ្លែតៗចប់ហើយ យើងមិនអាចតាមឃ្វាលគេគ្រប់ជំហានបានទេ សំខាន់រក្សាក្តីសុខក្នុងគ្រួសារសំខាន់ជាងចៅ ! ។

