ចម្រើនមរណានុស្សតិៈ
ជាកម្មដ្ឋានមួយមានអានិសង្សក្រៃលែងណាស់ តាមគម្ពីរវិសុទ្ធិមគ្គនិងមហាសតិប្បដ្ឋានសូត្រ តំបូងអ្នកត្រូវចូលបឋមឈានក្នុងអសុភកម្មដ្ឋានសិន រួចហើយសម្លឹងរូបភាពសាកសពក្នុងចិត្តប្រាប់ខ្លួនឯងថា រាងកាយរបស់អាត្មាអញគង់នឹងត្រូវស្លាប់ដូចគ្នា ដូចជាសាកសពមួយនេះអញ្ចឹង មិនអាចគេចផុតពីសេចក្តីស្លាប់នេះបានឡើយ ។ សេចក្តីស្លាប់មានដល់មនុស្សទូទៅនិងអាត្មាអញប្រាកដណាស់ សុទ្ធតែមានសេចក្តីស្លាប់នៅទីបំផុត ហើយភាវនាថា មរណំៗៗ សេចក្តីស្លាប់ៗៗ ជាធម្មតា ។ អានិសង្សគឺបានត្រាស់ដឹងត្រៃល័ក្ខណ៍ផង បានវិមោក្ខ៣ និព្វាន៣ផង ធ្លាក់អស្មិមានះក្នុងទិដ្ឋិផង។

