តាមការសិក្សាបានបង្ហាញថា

C

តាមការសិក្សាបានបង្ហាញថា ភាគច្រើននៃភាពបរាជ័យមិនបានកើតឡើងពីការធ្វើមិនបានសម្រេចនោះទេ វាកើតឡើងមកពីការព្រមទទួលយកភាពបរាជ័យតាំងពីមិនទាន់បានចាប់ផ្តើមធ្វើមកម៉្លេះ ។ គ្រាន់តែគិតថាចង់ធ្វើអ្វីមួយ ស្រាប់តែគំនិតជាច្រើនបានកើតឡើងដែលភាគច្រើនគិតតែពីភាពស្មុកស្មាញនិងការលំបាកៈ ខ្ញុំចង់ធ្វើវាដែរ តែខ្ញុំមិនអាចធ្វើវាបានទេ ចង់ធ្វើដែរតែចាំពេលក្រោយ ខ្ញុំព្យាយាមណាស់នៅតែមិនអាច កិច្ចការនោះលំបាកខ្លាំងណាស់ ខ្ញុំមិនអាចធ្វើបានទេ ។ល។ ទីបំផុតលែងធ្វើអ្វីទាំងអស់ ឬ ក៏បោះបង់ចោលតែម្តង ។ ធ្វើមិនបានគិត និង គិតហើយមិនធ្វើ ឬ រត់ចោលការលំបាក សុទ្ធតែជាចំណុចខ្សោយដែលនាំឲ្យបរាជ័យ ។

Comments