រៀនមេត្តាដោយគ្មានលក្ខ័ណ្ឌ រៀនមើលឃើញសេចក្តីល្អក្នុងអ្នកដទៃ រៀននិយាយកុំឲ្យមានការបែកបាក់ រៀនស្តាប់ឲ្យកើតបញ្ញាកុំស្តាប់ដើម្បីតែចាំចាប់កំហុសហើយវាយបកវិញ ទាំងអស់នេះសុទ្ធតែរៀន បើមិនរៀនទេឃើញតែអញត្រូវតែរហូត។
លោកនេះមានឬគ្មានគឺឋិតនៅលើចិត្តគិតទេ តែកុំភ្លេចញញឹមតបទៅកាន់មនុស្សដែលខំញញឹមដាក់អ្នក កុំឲ្យគេខូចទឹកចិត្តដែលខំគិតថាអ្នកគឺជាមនុស្សល្អ។

