ធម្មជាតិរបស់ចិត្តគឺអស្ចារ្យត្រង់ការគិត លោកនេះមិនមានអ្វីប្រសើរជាងការគិតទៀតទេ ។ មុនពេលចូលដំណេករៀងរាល់យប់ ត្រូវចេះលើកលែងទោសឲ្យអ្នកដទៃ ហើយបួងសួងសុំឲ្យគេបានក្តីសុខ សូមឲ្យខ្លួនឯងបានក្តីសុខ ! រួចហើយបិទភ្នែកដោយចិត្តរីករាយ ។ អ្នកអាចធ្វើសំណូមពរទៅកាន់ចក្រវាឡ រាល់សញ្ញាដែលអ្នកចង់បាន ប៉ុន្តែត្រូវធ្វើដោយម៉ត់ចត់ជាទីបំផុត អ្នកនឹងបានឃើញអ្វីដែលអ្នកចង់ឃើញ ។
ពេលដេកមិនលក់ អ្នកមិនអាចបញ្ឈប់ការគិតបានទេ តែអ្នកអាចព្រលែងវាចោលបាន ភាពតានតឹងចិត្តនឹងដេកនៅជាមួយអ្នក ព្រោះតែអ្នកបានរកឃើញផ្លូវខុសក្នុងការអនុវត្តគំនិត ការប្រឹងព្រលែងវាចោលក៏ជាកំហុសធំមួយដែរ បើអ្នកដឹងហើយកុំបារម្ភ ដឹងត្រឹមតែដឹង ! ប្រាប់ខ្លួនឯងថា ឲ្យវាទៅចុះ ! ហើយកុំតាមមើលវាទៀត ! ។ លួងលោមខ្លួនឯងថា ចិត្តអើយឈប់គិតទៅ ! ខ្ញុំត្រូវការសំរាក ! រួចហើយមើលមកខ្យល់ដង្ហើមវិញចុះ ! រាត្រីសួស្តីអ្នកជាមិនខាន ! ។

