មនុស្សតែងតែចូលមកហើយចេញទៅវិញ

C

មនុស្សតែងតែចូលមកហើយចេញទៅវិញពីជីវិតរបស់យើងទេ ប៉ុន្តែមនុស្សដែលនៅក្នុងកញ្ចក់តែងនៅជាមួយយើងជារៀងរហូត ! ធ្វើល្អជាមួយខ្លួនឯងឲ្យបានច្រើនទៅ ! ការណាគួរគិត ការណាគួរធ្វើ កុំដឹងតែពីមានះយកឈ្នះចាញ់ ធ្វើដូចជាខ្លួនមិនមានពេលវេលាចុងក្រោយនៅលើផែនដីនេះឲ្យសោះនោះ ! ។ មិនថាអ្នកដទៃគេមើលមកអ្នកដូចម្តេចនោះទេ វាមិនសំខាន់ឡើយ ប៉ុន្តែអ្នកត្រូវចេះមើលមកខ្លួនឯងប្រកបដោយអត្ថន័យ ថាអ្នកក៏មានអ្វីៗគ្រប់យ៉ាងដែលត្រូវថែទាំវាឲ្យបានល្អដែរ ។ ទោះជាមានការលំបាកយ៉ាងណា ត្រូវតែញញឹមដាក់មនុស្សដែលខ្លួនស្រឡាញ់ កុំឲ្យភាពស្ងប់ស្ងាត់លួចយកសុភមង្គលពីគ្រួសារបានឲ្យសោះ ! ជោគជ័យដែលបង្កើតឡើងដោយភាពរីករាយមិនពិបាកសាងឡើងនោះទេ ! ។

Comments