សមណៈ ក្នុងពុទ្ធសាសនាមានត្រឹមតែ ៤ ពួក មិនមានដល់គម្រប់ ៥ ទេ កាល បើអ្នកសួរបញ្ជាក់ហើយ តថាគត នឹងប្រាប់នូវសមណៈ ទាំងនោះ ដល់អ្នក គឺសមណៈ ឈ្នះកិលេស ដោយមគ្គ១ សមណៈ សម្តែងប្រាប់ នូវមគ្គ ១ សមណៈរស់នៅក្នុងមគ្គ ១ សមណៈប្រទូស្តនូវមគ្គ ១ ។ សាធុជនដឹងច្បាស់ពីសមណៈទាំងបួនពួកនេះហើយ រមែងមិនបូកសារុបចូលគ្នារវាងសមណៈល្អ នឹងសមណៈអាក្រក់ កុលបុត្រមិនវិនាសសទ្ធាចាកព្រះសាសនានេះឡើយ !


