ធាតុសំខាន់ៗដែលនាំឲ្យមនុស្សមានជោគជ័យក្នុងជីវិត !

C

ធាតុសំខាន់ៗដែលនាំឲ្យមនុស្សមានជោគជ័យក្នុងជីវិត !
ត្រូវមានទាំងសុខភាព សំភារៈ កិត្តិយស ផ្លូវចិត្តមានការត្រាស់ដឹងពីជីវិត ដែលនាំឲ្យការរស់នៅប្រកបដោយការពេញចិត្ត ជាមួយនិងភាពរីករាយ ជោគជ័យដែលគ្មានភាពរីករាយ គេមិនហៅថាជាជោគជ័យពិតប្រាកដទេ ។ ទាំងអស់នេះសុទ្ធតែប្រើឋាមពលចិត្តទាំងអស់ បុគ្គលមានជោគជ័យត្រូវមានមូលដ្ឋានគ្រឹះដូចតទៅ ៖
១- អំណាចឋាមពលចិត្ត(Mind power basics) វាកើតពីការតាំងចិត្តនិងការព្យាយាម ដែលព្រះសម្មាសម្ពុទ្ធបានសម្តែងទុកក្នុងឥទ្ធិបាទធម៌៤ ដែលជារូបមន្តសាងមនុស្សឲ្យក្លាយជាមនុស្សអស្ចារ្យបាន ។
២- អំណាចចិត្តផ្ទៃបាត(Power of Subconscious) ត្រូវយល់ពីកម្លាំងចិត្តស្ងប់ ឬ ជាអ្នកមិនចេះគិតច្រើនពីកំណើតហើយពូកែគិតផ្តោត ។
៣- ពូកែគិតត្រូវ ឬ មានចក្ខុវិស័យ (Visualization) ពូកែគិតស្រមៃវិភាគបញ្ហា អ្វីសំខាន់ត្រូវធ្វើនិងមិនត្រូវធ្វើ នឹងផលវិបាករបស់វា ។
៤- ការជឿជាក់លើសមត្ថភាពខ្លួនឯង(Affirmations) ជំនឿចិត្តគឺជាការអះអាងដ៏មានប្រសិទ្ធិភាព ថាខ្លួនពិតជាអាចធ្វើបាន(សមត្ថភាពគឺនិយាយពីចំណេះដឹង ការយល់ដឹង)។
៥- ការជឿជាក់ថា ដាច់ខាតវានឹងក្លាយទៅជាការពិត (Acknowledging) នៅពេលគេគិតស្រមៃដោយការពេញចិត្ត វាបានផ្សាយរលកម៉ាញ៉េទិចនៃការគិត ទៅបើកផ្លូវឧបសគ្គជាបន្តបន្ទាប់មិនឲ្យមានការរាំងស្ទះ ឲ្យមានភាពរលូន ។
៦- ពូកែព្រលែងចោលគំនិតអវិជ្ជមាន នឹងពូកែគិតវិជ្ជមាន ( Eliminating negative thinking ) តាមរយះការអាន ការហ្វឹកហាត់ផ្លូវចិត្ត ការចំរើនសតិ និង ការគិតពិចារណា ។ ប៉ុន្តែអ្នកកុំភ្លេចបុណ្យឲ្យសោះ ! គឺបុណ្យនេះហើយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់អ្នកតាំងពីកំណើត ។

Comments