បើពាក្យសម្តីនោះពិតជាមានន័យ មានភាពស្មោះត្រង់ មានមេត្តាករុណា មិនមានអំនួត មិនបង្ខិតបង្ខំ អ្នកស្តាប់ពិតជាអាចផ្លាស់ប្តូរតាមបាន ។ពាក្យថាពេកគឺតែងនាំមកនូវបញ្ហា ខឹងពេក ស្រឡាញ់ពេក ស្អប់ពេក ខ្លាចពេក ខ្វល់ពេក ប្រហែសពេក សប្បាយពេក កំសត់ពេក ត្រូវមានសតិបញ្ញាក្នុងការរក្សាចិត្តកុំឲ្យភ្លេចខ្លួនពេកទើបជារឿងចាំបាច់។

