បើចង់ស្វែងយល់ពីសកលលោកអ្នកមិនអាចចេញផុតបានទេ បើចង់រៀបរយសកលលោកក៏អ្នកមិនអាចធ្វើបានដែរ តែត្រូវដឹងថា សកលលោកនេះទាំងមូលគឺឋិតនៅក្នុងក្របខ័ណ្ឌរាងកាយអ្នក ហេតុនៃការកើតឡើងនៃសកលលោក និង ហេតុវិនាសទៅនៃសកលលោក គឺឋិតនៅក្នុងរាងកាយអ្នក អ្វីៗគឺមាននៅក្នុងកាយអ្នកទាំងអស់ ។ ការចាកចេញពីទុក្ខត្រូវធ្វើនៅក្នុងកាយ មិនមែនធ្វើនៅខាងក្រៅទេ លោកខាងក្រៅនឹងត្រូវវិនាសបាត់ទៅវិញជានិច្ចកាលទេ វិស័យកើតរលត់ ៗ នេះហើយគឺជាលោក ។

