រឿងស្នេហ៍ឆ្នាំថ្មី !
លោកតា តើពាក្យសន្យាពិតជាអាចប្រែប្រួលបានមែនទេ?
បាទចៅ ! បើក្តីស្រឡាញ់នោះមិនមុតជ្រៅ បើគេមានជំរើសច្រើន បើមានគេល្អជាងយើងទាំងចំណេះទាំងទ្រព្យសម្បត្តិនិងរូបសម្បត្តិណាចៅ។ កុំសង្ឃឹមខ្លាំងពេកពីមនុស្សដែលនិយាយថាគេស្រឡាញ់អ្នក សំណួរពិតប្រាកដគឺ តើត្រូវឲ្យរង់ចាំរហូតដល់ពេលណា ? ។
ហុឺ ! ឆ្នាំមុនថាឆ្នាំនេះ ឥឡូវឆ្នាំនេះហើយ តើឆ្នាំណាទៀតទៅ ? ថាចាំកូវីដទៅបាត់សិន ឥឡូវវ៉ាក់សាំងចាក់ចប់អស់ហើយក៏នៅតែគ្មានដំណឹង មិនអីទេអញ្ចឹង ចិត្តមនុស្សអាចផ្លាស់ប្តូរដូចជារដូវកាលដែរហ្នលោកតា ចាំទុក ! ។
ការអត់ធ្មត់មិនមែនមានន័យថាអស់លទ្ធភាពរង់ចាំនោះទេចៅ វាមានន័យថា ត្រូវរក្សាអាកប្បកិរិយាឲ្យបានល្អក្នុងកំឡុងពេលរង់ចាំ កុំធ្វើដូចជាអត់គេយើងរស់មិនបានហើយក៏កុំព្រងើយពេកដែរត្រូវរួមគ្នាជួយដោះស្រាយបញ្ហាដែលជាឧបសគ្គរាំងស្ទះក្នុងរឿងនេះបើយើងពិតជាចង់សាងវាសនារួមគ្នាពិតមែន ។
១-កុំស្រក់ទឹកភ្នែកដោយសារមនុស្សដែលក្បត់ទឹកចិត្តស្មោះត្រង់របស់អ្នក ត្រូវញញឹមហើយប្រាប់គេថា អរគុណដែលអ្នកបានផ្តល់មេរៀនមួយនេះដល់ខ្ញុំ ដើម្បីឲ្យខ្ញុំចេះស្វែងរកមនុស្សដែលល្អជាងអ្នកនៅថ្ងៃមុខ ។
២-ភ្លើងស្នេហ៍ ភ្លើងប្រច័ណ្ឌ ភ្លើងលោភៈ ភ្លើងទោសៈ ភ្លើងមោហៈ ទើបជាភ្លើងក្តៅលើសជាងភ្លើងក្នុងភពបី ។បើមិនរកវិធីពន្លត់វាឲ្យបានត្រឹមត្រូវទេ វានឹងដុតសត្វលោកអស់កល្បជានិច្ច។
៣-លើលោកនេះគ្មាននរណាស្រឡាញ់យើងពិតដូចជាឪពុកម្តាយយើងទេ មនុស្សដែលស្គាល់តែលុយ គេមិនចេះស្រឡាញ់មនុស្សដូចគ្នាទេចាំទុក ! ។

