សេចក្តីសន្និដ្ឋានតាមទស្សនៈបុគ្គលៈ អ្វីៗត្រឹមតែជាធម្មជាតិ មិនឋិតក្រោមអំណាចខ្លួន ក្បួនទស្សន៍ទាយចក្ររាសីមិនអាចចាត់ថាខុសទាំងស្រុងព្រោះជាការចំណាំតៗគ្នាវាមានប្រយោជន៍ក្នុងជីវិតបច្ចុប្បន្នតែមិនអាចរួចចាកទុក្ខបាន។អ្នកណាបំផ្លាញធម្មជាតិ ធម្មជាតិនឹងបំផ្លាញវិញ បំផ្លាញអ្នកដទៃឈ្មោះថាបំផ្លាញខ្លួនឯង លោកនេះមានត្រឹមតែការយល់ឃើញ ដែលដូចគ្នាខ្លះមិនដូចគ្នាខ្លះ នាំទៅដល់ការវិវាទមិនឈប់ឈរ ជីវិតកើតពីចក្រវាឡដែលញ័ររញ្ជួយជាប់ជានិច្ច ទើបជីវិតត្រូវញ័ររញ្ជួយដូចចក្រវាឡដែរ បើចង់បានក្តីសុខគឺត្រូវស្វែងរកវិធីស្ងប់ឲ្យឃើញ នោះគឺការលះបង់ការមានៈប្រកាន់នេះឯង! ឧបាទានក្ខ័ន្ធ៥គឺជាមេទុក្ខ !។

