ពិភពលោកនេះគ្មានមនុស្សអាក្រក់បំផុតទេ

C

ពិភពលោកនេះគ្មានមនុស្សអាក្រក់បំផុតទេ ហើយក៏គ្មានមនុស្សល្អបំផុតដែរ ប៉ុន្តែមានតែការអត់អោនលើកលែងទោសឲ្យគ្នាទេដែលអាចធ្វើឲ្យពិភពលោកនេះបានគង់វង់រហូតដល់សព្វថ្ងៃ ។ អំពើល្អរបស់ទេវតា និងអំពើអាក្រក់របស់យក្ស សុទ្ធតែធ្វើឲ្យលោកនេះកក្រើកញាប់ញ័របាន មានតែព្រះឥន្ទទេដែលអាចរំងាប់ភាពជ្រួលច្របល់ក្នុងទេវភពបាន តើមកពីហេតុអ្វី ? គឺមកពីកម្លាំងបុណ្យនេះឯង សូម្បីភពមនុស្សក៏នៅក្រោមអំណាចបុណ្យដូចគ្នា ។ ឲ្យតែមានចិត្តភ្ញាក់រលឹកឈប់ធ្វើអំពើអាក្រក់ ខំធ្វើតែអំពើល្អ គ្រប់យ៉ាងនឹងត្រូវបានផ្លាស់ប្តូរជាថ្មីហើយ មនុស្សល្អមិនដែលតាមធ្វើបាបមនុស្សអាក្រក់ដែលបានកែប្រែកំហុសហើយនោះទេ ។ ចង់បានក្តីសុខត្រូវសន្សំបុណ្យ ចង់រួចចាកទុក្ខត្រូវមានសម្មាទិដ្ឋិ ! ។

Comments