ទុក្ខជាធម្មជាតិ

C

ទុក្ខជាធម្មជាតិដែលមាននៅក្នុងខ្លួនស្រាប់ ការបង្កើតភាពតប់ប្រមល់ ការធុញថប់ ការសោកសង្រេង ការក្តៅក្រហាយស្តាយក្រោយជាដើម វាដូចជាមនុស្សគ្រុនក្តៅដើរឃើញបន្លាហើយ នៅតែដាក់គូថអង្គុយលើដូច្នោះដែរ ! ជួបបញ្ហាដែលដោះស្រាយមិនចេញ យើងត្រូវការសំរាក ត្រូវការដើរធ្វើបុណ្យទាន មិនមែនដេកបង្កើត Stress ទេ ! តើការដេកបង្កើតស្ត្រេសវាបានជួយអ្វីដល់យើងខ្លះ ក្រៅតែពីបំផ្លាញយើងនោះ ? ដើរធ្វើបុណ្យពិតជាអាចជួយយើងមិនត្រឹមតែបច្ចុប្បន្នភាពប៉ុណ្ណោះទេ គឺរហូតបរលោកនាយទៀតផង ! ។
សេចក្តីសុខតាមផ្លូវចិត្តគឺជាដុំពេជ្រមួយដុំ ដែលឋិតនៅក្នុងគុម្ពបន្លាដ៏សែនក្រាស់ បើអ្នកណាអាចវែករកឃើញ អ្នកនោះនឹងរស់ឈ្នះទុក្ខក្នុងលោកនេះជារៀងរហូត។គុម្ពបន្លានោះគ្មានអ្វីក្រៅពីការមានះប្រកាន់ ការច្រណែននិន្ទា និងការភ័យខ្លាចរបស់យើងនោះទេ។របៀបវែករកក្នុងចិត្តគឺ ត្រូវចេះយកពេលមកគិតពីសេចក្តីស្លាប់របស់ខ្លួនឯង ពីទុក្ខសោកក្នុងលោកដែលតែងតែមានជាធម្មតា គិតពីទុក្ខទោសចិត្តអាក្រក់របស់ខ្លួនឯង ដែលធ្វើបាបខ្លួនស្ទើរស្លាប់ស្ទើររស់ ហើយនៅតែគាំទ្រវាមិនឈប់ទៀត។តើភាពមានះបានផ្តល់អ្វីឲ្យយើងខ្លះ ក្រៅតែពីនាំមកនូវភាពក្តៅក្រហាយមិនចេះប្រែប្រួលផ្លាស់ប្តូរនោះ ? តើការប្រកាន់បានផ្តល់អ្វីឲ្យយើងខ្លះ?ច្រណែននិងការភ័យខ្លាចបានផ្តល់អ្វីឲ្យយើងខ្លះ ? ។ វាគ្មានបានអីក្រៅពីភាពឯកោនិងភាពក្តៅក្រហាយអន្ទះអន្ទែងចង់ងាប់ចង់រស់នោះទេ

Comments