របៀបធ្វើ ទាខ្វៃប៉េកាំង

C
chhinphin
គ្រឿងផ្សំ

- ទាមួយក្បាលទំងន់ ចាប់ពី២,៥គីឡូក្រាម ទៅ៣គីឡូក្រាម
- - ទឹក៨ពែង
- ខ្ញី១បន្ទះ
- - ដើមខ្ទឹម១ដើមកាត់ជា២កំណាត់
- ទឹកឃ្មុំ៣ស្លាបព្រាបាយ
- - ទឹកខ្មេះ១ស្លាបព្រាបាយ
- ផ្លែសឺរី១ស្លាបព្រាបាយ
- - ម្សៅពោត១ស្លាបព្រាបាយ លាយទឹក៣ស្លាបព្រាបាយ
- ដើមខ្ទឹម ទុកទុកធ្វើជាបន្លែ នឹងតុបតែង។
‪
របៀបធ្វើ‬‬

- ធ្វើទារួចលាងអោយស្អាតសម្រស់ទឹកអោយស្រស់ ហើយចងករព្យួរនៅកន្លែងត្រជាក់ មានខ្យល់បក់ចេញចូលក្រប់គ្រាន់ រយះពេល៥ម៉ោង។
- - ចាក់ទឹកក្នុងឆ្នាំង ឫខ្ទះ ដាំអោយពុះ រួចដាក់ខ្ញី ដើមខ្ទឹម ទឹកឃ្មុំ ទឹកខ្មេះ នឹងផ្លែសឺរី ចូលក្នុងឆ្នាំងរម្ងាស់ ១ពុះរួចដាក់ម្សៅពោតដែលលាយរួចស្រាប់ ហើយកូរអោយសព្វ។
- ដាក់ទាលើឩបករណ៍ចម្រោះ ស្រោចទឹកគ្រឿងទេសដែលបានរម្ងាស់លើទាអោយសព្វកន្លែងរយះពេល១០នាទី(ត្រាំក៏បាន)ហើយព្យួរសំងួតម្តងទៀតរយះពេល៦ម៉ោងរហូតទាស្ងួតល្អ។បើប្រញាប់អាចកាត់បន្ថយម៉ោង តែរស់ជាតិពិតជាមិនដូចគេ។
- - ដាក់ទាក្នុងឩបករណ៍ខ្វៃ(Oven) ឫឡខ្វៃ ដោយត្រូវកំដៅឡជាមុនក្នុងកម្តៅ៣៥០ degree ដោយដាក់ទ្រូងផ្ងាឡើងលើដុតរយះពេល៣០នាទី។
- ត្រឡប់់ទាដាក់ខ្នងឡើងលើម្តង ខ្វៃ៣០នាទី រួចហើយត្រឡប់ទ្រូងឡើងលើម្តងទៀត ខ្វៃថែម១០នាទីទៀតជាការស្រេច។កុំភ្លេចដាក់ប្រដាប់ត្រងទឹកស្រក់ពីទា។

Comments