១- គ្រឿងផ្សំ: ឆ្អឹងជំនីជ្រូក - ខ្ទឹមស - ប្រេងខ្យង - ទឹកខ្ទឹមកំប៉ុង - ប្រេងឆា - ទឹកត្រី - ស្ករស - ដើមខាត់ណា - ម្រេច
២- គ្រឿងផ្សំធ្វើទឹកជ្រលក់: ម្ទេស - ស្ករ - ខ្ទឹមស - ទឹកត្រី - ទឹកក្រូចឆ្មា
៣-របៀបធ្វើ ទឹកត្រីបុក: បុកម្ទេស និងខ្ទឹមសអោយម៉ត់ សឹមដាក់ស្ករ និងទឹកក្រូចឆ្មារចូលកូអោយសព្វទុក៥នាទី សឹមដាក់ទឹកត្រីចូលកូអោយ។
៤- របៀបធ្វើ: យកទឹកខ្ទឹមមកប្រលាក់ជាមួយឆ្អឹងជំនីជ្រូកអោយសព្វល្អ សឹមដាក់ទឹកត្រី ប្រេងខ្យង និងម្រេច ស្ករ ខ្ទឹមស និងប្រេងឆាចូលកូរអោយសព្វចូលគ្នា សឹមចាក់ទឹកចូលកូអោយសព្វ បន្ទាប់មកយកវាទៅរំងាស់អោយឆ្អិនល្អ និងរីងទឹក រួចហាន់ដើមខាត់ណា រួចមកវាមកស្រុះអោយឆ្អិនល្មម ហើយលើកដាក់ចានសម្រាប់ទទួលទាន រួចដួសឆ្អឹងជំនីជ្រូកដាក់ពីលើជាការស្រេច។

