របៀបធ្វើ បង្អែមចាប់ឆាយ 

C
chhinphin
គ្រឿងផ្សំ: សណ្ដែកបាយ ល្ពៅ ត្រាវ ដំឡូងជ្វា ពោត - ខ្ទិះដូង 1 កំប៉ុង (តាមចំណូលចិត្ត) - សណ្ដែកដី លីងឬស្ងោរអោយផុយ - គ្រាប់សាគូ ធ្មេញរណា ត្រចៀកកណ្ដុរ ស្លឹកតើយ - ស្ករស អំបិល - ដូងស្ទើរចាស់កោសយកសាច់។

វិធីធ្វើ: ដំបូងដាក់សណ្ដែកបាយត្រាំទឹកប្រហែល1ម៉ោង រួចលាងទឹកអោយស្អាត ត្រាំត្រចៀកកណ្ដុរ សាគូ និងធ្មេញរណាបន្ទាប់មកដាក់ដាំទឹកកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល1ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូង ពោតចូល រួចបន្ថយភ្លើងតិចៗ បន្ទាប់មកទៀតលីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូ និងធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស1ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិលមួយចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងចូល កូរអោយសព្វ ភ្លក់មើលថែមថយរសជាតិតាមចំនូលចិត្ត។

Comments