ពេលវេលាចេះតែដើររំកិលទៅមុខជារឿយៗឥតឈប់ឈរ រីឯជីវិតខ្ញុំវិញពេលខ្លះក៏ជួបរឿងល្អ ហើយពេលខ្លះទៀតក៏មានរឿងអាក្រក់តែងតែកើតឡើង ប៉ុន្តែនេះវាជាធម្មជាតិនៃជីវិតមនុស្ស ដែលកម្រិតឱ្យមានភាពសុខ និង ទុក្ខបែបហ្នឹងគឺ វាជាធម្មតាទៅហើយ យ៉ាងណាមិញ ក៏អរគុណពេលវេលាដែលឱ្យខ្ញុំបានយល់ និង ចេះគិតថា អ្នកណាល្អអ្នកណាក្រក់ចំពោះខ្ញុំ។
ពីព្រោះពេលវេលាអាចធ្វើឲ្យខ្ញុំត្រូវរស់នៅជាមួយនឹងការពិត ដោយបានដឹងច្បាស់ នឹង ឃើញពីសេចក្តីសប្បុរស នឹង សេចក្តីអំណរទុក្ខព្រួយ ហើយម្យ៉ាងទៀតក៏បង្រៀនខ្ញុំឱ្យស្គាល់អ្វីគ្រប់យ៉ាងថាអ្នកណាគួររាប់អាន ឬ មិនគួររាប់អានព្រោះ ក្នុងភាពជាមិត្តមិនមែនរាប់អានគ្នាតែមួយថ្ងៃពីរថ្ងៃនោះទេ។
អ៊ីចឹងហើយរៀនដោះលែងខ្លួនឯងខ្លះទៅ កុំនៅធ្វើជាមនុស្សល្អដែលនៅចាំតែរងសម្ពាធរបស់អ្នកដទៃ បើគេរាប់យើងជាមិត្តស្មោះត្រង់មែនគឺ គេនិងឲ្យតម្លៃយើងព្រោះ មិត្តភាពជាគុណតម្លៃក្នុងការរាប់អានគ្នាយូរអង្វែង។
អត្ថបទដោយ: chhinphin

