វិធីធ្វើឆាកាពិខ្ទិះ

C
chhinphin
#វិធីធ្វើឆាកាពិខ្ទិះ
#គ្រឿងផ្សំ

កាពិ កោះកុង ១ខាំ
ខ្ទិះដូង ៧ខាំ
សាច់ ជ្រូកចិញ្ចាំម៉ត់ ១គីឡូ
ម្ទេសគ្រៀម ចិញ្ចាំម៉ត់ ១ខាំ
ខ្ទឹមស ១មឺមធំ (ខ្ទឹមក្រហម ដាក់ ក៏បានអត់ ក៏បាន)
ស្ករត្នោត ប្រហែលកន្លះខាំ(បើចូលចិត្តផ្អែមអាចថែមទៀតក៏បាន)
ប៊ីចេងបន្តិច

#វិធីធ្វើ
យកខ្ទិះដើមដាក់ដាំ បើកភ្លើងល្មម កូរតិចៗអោយពុុះឡើងជើងអង្រង រួចដាក់ម្ទេសចិញ្ចាំចូល កូរអោយសព្វ រហូតដល់េចញក្លិនឈ្ងុយ ដាក់ខ្ទមស កូរអោយសព្វដែរ បន្ទាប់មកដាក់កាពិចូលកូរត្រឡប់ចុះឡើងយូរបន្តិច ពេលមានក្លិនឈ្ងុយកាពិហើយ ត្រូវដាក់ស្ករត្នោតចូល ដាក់ប៊ីចេងបន្តិច ត្រឡប់ចុះឡើង រួចដាក់សាច់ជ្រូកចូលដោយចូកត្រឡប់ចុះឡើង សាច់ជ្រូករាងឆ្អិន ចុងក្រោយចាក់ទឹកចុងខ្ទិះចូលល្មមលេចសាច់ ដូចរូប ហើយត្រូវកូរអោយសព្វល្អរំងស់រហូតដល់ស្ងួតទឹកឡើងព្រេង បញ្ចាក់ថាឆ្អិនល្អ។ 😋😋😋

Comments