ប្រាសាទគុកនគរ

C
chhinphin
ពាក្យថា “គុកនគរ” អាចជាពាក្យផ្សំរវាងពាក្យខ្មែរថា ”គុក” និងពាក្យសំស្រ្កឹតថា “នគរ” ដែល មានន័យថា “ប្រាសាទរបស់ក្រុង”។ ដូច្នោះហើយ ពីមុនមកទីតាំងនេះទំនងជាទីប្រជុំជនមួយ កាលពីសម័យបុរាណ ទោះបីយើងមិនដឹងថាមានទំហំធំឬតូចប៉ុនណាក៏ដោយ។ ទីតាំងប្រាសាទនេះ ទំនងស្ថិតនៅតាមបណ្តោយផ្លូវបុរាណមួយចេញពីតំបន់អង្គររត់សំដៅទៅភាគខាងត្បូង ដែលកាត់ តាមកំពង់ក្តី ប្រាសាទទ្វារក្តី វត្តស្លែង គោករកា ភ្នំសន្ទុក ភ្នំជើងព្រៃ។ គុកនគរ សាងឡើងអំពីថ្មបាយក្រៀម មានគ្រឿងលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត តាមបណ្តោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ។ 

Comments