កុំសាងកំហុសដដែលៗឲ្យកើតឡើងចំពោះមនុស្សដែលស្រលាញ់អ្នកដោយស្មោះត្រង់អី ពីព្រោះពាក្យសុំទោសរបស់អ្នកនឹងលែងមានន័យបើសិនមនុស្សម្នាក់នោះគេអស់ការ អត់ធ្មត់ និង អស់ភាពជឿជាក់ ពេលនោះសេចក្ដីស្រលាញ់របស់អ្នក នឹង បាត់បង់ពីព្រោះអ្នកតែងតែធ្វើខុសម្ដង ឬ ពីរម្ដងគឺ គេអាចអភ័យទោសឲ្យអ្នកបាន ប៉ុន្តែប្រសិនបើអ្នកធ្វើលើសពីនោះអ្នកប្រហែលជាគ្មានឱកាសបាននិយាយជាមួយគេជាលើកចុងក្រោយនោះឡើយ។
ដោយសារមនុស្សម្នាក់ៗក៏មានដែនកំណត់របស់ខ្លួនដែរ បើថ្ងៃណាមួយអ្នកនៅតែប្រព្រឹត្តរឿងដដែលៗនោះ ដែលអាចធ្វើឲ្យគេទទួលយកនូវទង្វើរបស់អ្នកលែងបានហើយគឺ គេមិនខ្វល់ថាអ្នកជាអ្នកណា ឬ អ្នកធ្លាប់មានចំនុចល្អអ្វីខ្លះនោះទេ គេនឹងកាត់ចោលដោយមិនស្ដាយស្រណោះសូម្បីតែបន្តិច ឬ ទុកឱកាសឲ្យអ្នកទៀតទេ។
ហើយម្យ៉ាងទៀតអ្នកត្រូវចាំថា ធ្វើអ្វីៗក៏ដោយគឺ មិនត្រូវឲ្យវាហួសពេលអស់នោះទេ បើមិនដូច្នោះទេអ្នកនឹងស្ដាយក្រោយគឺស្ដាយមួយជីវិតក្នុងកំហុសរបស់អ្នក ប៉ុន្តែបើមានមនុស្សដែលចេះមើលថែ នឹង ឱ្យតម្លៃអ្នក ផ្ដល់ភាពស្មោះត្រង់ហើយនៅក្បែរអ្នកសូមកុំធ្វើឱ្យគេពិបាកចិត្ត ឬ ខូចចិត្តដោយសារតែអ្នក ហើយអ្វីដែលសំខាន់បំផុតគឺ អ្នកគួរតែតបស្នងគេវិញនូវទង្វើល្អៗ កុំចេះកុហក និង កុំលួចធ្វើរឿងអ្វីដែលមិនល្អនៅពីក្រោយខ្នងគេព្រោះ ឱកាសមិនមែនចេះតែមានសម្រាប់អ្នករហូតនោះទេ។
ChhinPhin

