កើតជាមនុស្សត្រូវតែក្លាហានមានរឿងអ្វីៗក៏ដោយត្រូវតែចេះសម្រេចចិត្តដោយខ្លួនឯងទោះបីត្រូវឬខុសក៏ជាគំនិតខ្លួនឯងដែរគ្មានអ្នកណាមកស្ដីឬបន្ទោសឡើយ ព្រោះវាជាសមត្ថភាពរបស់យើងទោះអ្នកដទៃសម្លឹងមកយើងថាអន់ឬខ្សោយក៏ដោយតែសម្រាប់ខ្លួនឯងវិញគឺវាអស្ចារ្យខ្លាំងណាស់ដែលយើងអាចធ្វើបានទោះបីវាមិនល្អគ្រប់គ្រាន់ក៏យើងអាចទទួលយកដោយពេញចិត្តពីសមត្ថភាពផ្ទាល់ខ្លួនដែរ។

រូបតំណាង
កុំរស់ដោយរំពឹងគំនិតអ្នកដទៃជាងខ្លួនឯងព្រោះអ្នកដទៃគេមិនដែលធ្វើល្អចំពោះយើងទាំងគ្រប់រឿងនោះទេ ជួលកាលគេបញ្ចេញគំនិតគ្រាន់តែចង់បានផលប្រយោជន៍ពីអ្នកតែប៉ុណ្ណោះបើអ្នកនៅតែមិនប្រាកដខ្លួនឯងព្រោះតែភាពទន់ខ្សោយរបស់អ្នកហ្នឹងហើយទើបធ្វើឲ្យអ្នកគិតអ្វីក៏មិនចេញធ្វើអ្វីក៏មិនកើតរងចាំតែគេបញ្ជាឬបញ្ចេញគំនិតឱ្យ នេះហើយជាភាពទន់ជ្រាយរបស់អ្នកដែលមើលងាយសមត្ថភាពខ្លួនឯង។

រូបតំណាង
ដូច្នេះហើយអ្នកគួរតែបោះបង់នៃភាពទន់ជ្រាយរបស់អ្នកហើយតាំងចិត្តឲ្យក្លាហាននិងចំហរឲ្យរឹងមាំទើបជីវិតអ្នកអាចឈានទៅមុខបាន ព្រោះភាពជោគជ័យឬបរាជ័យវាមិនមែនស្ថិតនៅលើអ្នកដទៃជាអ្នកសម្រេចជំនួសយើងនោះទេគឺវាស្ថិតនៅលើយើងជាអ្នកសម្រេចតែប៉ុណ្ណោះ។ ត្រូវរស់ពឹងលើគំនិតខ្លួន បើអ្នករស់ព្រោះគំនិតអ្នកដទៃគឺមានន័យថាអ្នករស់ក្រោមសម្ពាធរបស់គេហើយ។
អត្ថបទដើមដោយ ឈិន ភិន

