របៀបធ្វើ: ញាំស្វាយពងបាលាំងកាស { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ បាលាំងកាស១ក្បាល(ទំហំល្មម មិនបាច់ធំពេក - ស្វាយខ្ចី ១ ផ្លែ - បង្គារក្រៀម - សណ្តែកដីលីង - ខ្ទឹមស ខ្ទឹមក្រហម(បើមាន) - ស្ករស ទឹកត្រី - ម្ទេស។

២-វិធីធ្វើ÷ ស្ងោរសត្វបាលាំងកាស រឺចំហុយ អោយឆ្អិន រួចបកយកពង ចិតសំបកស្វាយ រួចសាប់ជាសសៃៗ ឬ ឈូសជាសសៃៗក៏បាន រួចបុកបង្គារក្រៀម បុកសណ្តែកដីលីង បុកខ្ទឹមស ហាន់ខ្ទឹមក្រហមស្តើងៗ ហើយដាក់ពងបាលាំងកាស ស្វាយ បង្គារក្រៀម សណ្តែកដីលីង ខ្ទឹមស ខ្ទឹមក្រហមចូលគ្នា ម្ទេស ចាក់ទឹកត្រី ដាក់ស្ករស រួចច្របល់ចូលគ្នា ភ្លក់រសជាតិដែលអ្នកចូលចិត្តជាការស្រេច។

ចំណាំ៖ អាចដាក់បន្លែដូចជា ស្ពៃក្តោប និងជីក៏បានតាមការចូលចិត្ត ចំពោះស្វាយខ្ចីកុំយកស្វាយដែលជូរពេក។

ណែនាំ: CHHIN PHIN

Comments