របៀបធ្វើ: ពងទាជូអ៊ែម { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ ពងទា ៤ គ្រាប់ ឬច្រើន តាមសមាជិកគ្រួសារ - ខ្ទឹម ក្រហម ២ មើម(ហាន់ស្ដើងៗ)
-ខ្ទឹម ស ៣ កំពិស (ហាន់ចំនិតស្ដើងៗ) ដំឡូង បារាំង ១ មើម (ហាន់បន្ទះស្ដើងៗ) ស្លឹក ខ្ទឹម បន្តិច ឬ ស្លឹក វ៉ាន់ បន្ទិច  - ម្ទេស តាមចំនូលចិត្ត - ស្ករក្រហម ១ ស្លាបព្រាបាយ - ទឹកត្រី ២ ស្លាបព្រាបាយ - ទឹកអំពិលទុំ ៣ ស្លាបព្រាបាយ - ទឹកធម្មតា បន្តិច។

២- វីធីធ្វើ÷ យកពងទាស្ងោររយៈពេល ៦ នាទី បន្ទាប់មក បកសម្បកចេញយកទៅ ចៀនឬ បំពងទាំងមូល អោយលឿង ក្រហម ល្មម ហើយពុះជាពីរ ទុកមួយឡែក ចៀន ដំឡូង បារាំង អោយឆ្អិនស្រួយល្មម ទុករៀបទ្រាប់ចាន យកស្ករក្រហមដាក់ខ្ទះ កូរអោយក្រហម លាយ ជាមួយ ម្ទេស ខ្ទឹម ក្រហម ខ្ទឹមស ទឹកត្រី ទឹកអំពិលទុំ ដាក់ទឹកចូល បន្ទិច រួចកូរអោយឡើងក្រហមជើងអង្ក្រង ភ្លក់តាមចំនូលចិត្តដួសដាក់ចាន (ទុកស្រោចពីលើពងទា) បន្ទាប់មករៀប ដំឡូង បារាំង ដាក់ជាមួយ ពងទា ស្រោច ទឹកអំពិលទុំ(គ្រឿងផ្សំលេខ ៣ ចូល) រោយ ស្លឹកខ្ទឹម ឬ ជីវ៉ាន់ស៊ុយចូលជាការស្រេច។

ណែនាំ: CHHIN PHIN

Comments