#វិធីធ្វើភ្លាសាច់គោបែបថ្មី
#គ្រឿងផ្សំ
-សាច់គោ ៥០០ ក្រាម
-អំបិល ១ ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ ស្លាបព្រាកាហ្វ
-ប្រេងខ្យង ២ ស្លាបព្រាកាហ្វេ
-ទឹកស៊ីអ៊ីវ ២ ស្លាបព្រាកាហ្វេ
-ស្ករសរ ១ ស្លាបព្រាកាហ្វេ
-ត្រសក់ ១ ផ្លែ
-សណ្ដែកគួ
-ម្រេចម៉ត់ ១ ស្លារព្រាកាហ្វេកន្លះ
#វិធីធ្វើភ្លាសាច់គោ
ជិតត្រសក់ និងប៉េងប៉ោះជាបន្ទះស្តើងៗ, សាឡាដលាងទឹកឲ្យស្អាត រួចក្រាលសាឡាដ, ត្រសក់ និងប៉េងប៉ោះ លើចានតួចទុកមួយអន្លើ។ បន្ទាប់មកដាក់ចូលទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅឆាមួយត្រឡប់ដាក់ប្រេង, ប៊ីចេង, ទឹកស៊ីអ៊ីវ, ស្ករសរ។ របៀបធ្វើទឹកជ្រលក់នោះគឺ ចាក់ទឹកត្រីមួយស្លាបព្រាបាយ ចូលទៅក្នុងកូនចានមួយ បន្ទាប់មកដាក់អំបិល, ១ ស្លាបព្រាកាហ្វេ, ប៊ីចេង ១ ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេកន្លះ, ស្ករសរ ១ ស្លាបព្រាកាហ្វេចូលកូរឲ្យសព្វ។ ចាក់សាច់ដែលបានឆារួចចូលទៅក្នុងចានដែលបានរៀបបន្លែទុកនោះជាការស្រេច។

