បើគេសួរខ្ញុំថា ហេតុអ្វីអ្នកស្រលាញ់ខ្ញុំ? តើខ្ញុំមានអ្វីគួរឱ្យអ្នកស្រលាញ់?សម្រាប់បេះដូងវិញ ការស្រលាញ់់ខ្ញុំមិនមានហេតុផលដើម្បីឆ្លើយតបទៅអ្នកទេ បើខ្ញុំផ្ដល់ហេតុផលហើយ វាគ្រាន់តែជាចម្លើយរបស់ខួរក្បាលតែប៉ុណ្ណោះ ឯបេះដូង និងអារម្មណ៍ គឺស្រលាញ់តែម៉្យាងគត់ ទោះបីជាអ្នកមិនអាចស្រលាញ់ខ្ញុំដោយសារតែខ្ញុំគ្មានហេតុផលដើម្បីផ្ដល់ឲ្យតាមដែលអ្នកចង់បាន វាក៏គ្មានបញ្ហាអ្វីដែរ ពេលខ្លះខ្ញុំគិតថាវាជាសេរីភាពរបស់បេះដូង និងអារម្មណ៍របស់យើង វាគួរតែនិយាយនូវអ្វីជាច្រើនដែលវាមានចំពោះនរណាម្នាក់ចេញមក វាមិនមែនជាកំហុស ឬជាវិប្បដិសារី វាមិនមែនជាអ្វីផ្សេងទេ តែវាគ្រាន់តែជាការនិយាយ វាគ្រាន់តែការប្រាប់នរណាម្នាក់នូវពាក្យក្នុងចិត្តដែលយើងចង់ប្រាប់ទៅគេ មនុស្សម្នាក់ដែលពិតជាស្រលាញ់យើងគឺគ្មានហេតុផលទេ ប៉ុន្តែយើងស្រឡាញ់គេវិញឬអត់ នោះយើងនឹងមានហេតុផលជានិច្ច ពេលខ្លះយើងអាចបដិសេធចំពោះការស្រលាញ់បានយ៉ាងល្អឥតខ្ចោះទៀតផង។
នៅពេលដែលយើងស្រលាញ់មនុស្សម្នាក់ យើងនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យគេសប្បាយចិត្ត ប៉ុន្តែនៅពេលដែលមនុស្សម្នាក់ទៀតមិនបានស្រលាញ់យើង រឿងគ្រប់យ៉ាងដែលយើងធ្វើនោះវាបានធ្វើឲ្យគេមានអារម្មណ៍ថាធុញជាមួយនឹងយើង ប្រសិនបើស្រលាញ់ គឺយើងត្រូវស្រលាញ់គេដោយព្រមប្រើបេះដូងដ៏ស្មោះត្រង់របស់យើងហើយប្រើខួរក្បាលរបស់យើងដើម្បីគិត ទោះបីយ៉ាងណា ក៏កុំស្រលាញ់មនុស្សម្នាក់តាមតែបេះដូង និងអារម្មណ៍សុទ្ធសាធ ព្រោះពេលមានបញ្ហា ខួរក្បាលតែងតែជាអ្នកជួយរកនឹកដោះស្រាយ អ៊ីចឹងហើយគួរណាតែឱ្យខួរក្បាលជួយគិត និងចូលរួមសម្រេចជាមួយផង។ ក្នុងការសម្រេចចិត្តស្រលាញ់នរណាម្នាក់ គឺមិនងាយស្រួលដូចដែលយើងគិតឡើយ។
អត្ថបទដោយ: CHHIN PHIN

