របៀបធ្វើភ្លាងាវពិសេស

C
chhinphin
#របៀបធ្វើភ្លាងាវពិសេស
#គ្រឿងផ្សំ៖
- ងាវ កន្លះគីឡូ
- ខ្ទឹមក្រហមហាន់ស្តើងៗ គល់ស្លឹកគ្រៃហាន់ស្តើងៗ ម្ទេសហាន់តូចៗ ស្លឹកជីរអង្កាម ជីរណា (ដាក់តាមចំណូលចិត្ត)
- ម្ទេសឆា ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាកាហ្វេកន្លះ
#វិធីធ្វើ៖
១.យកងាវដាក់ស្រុះមួយសន្ទុះ (សម្រាប់អ្នកមិនចូលចិត្តហូបឆៅ) រួចស្រង់ចេញយកមកបកហើយទុកមួយអន្លើ
២.យកចានធំល្មមដាក់លាយទឹកត្រី ស្ករស និងទឹកក្រូចឆ្មារចូលកូរឲ្យសព្វ រួចដាក់ខ្ទឹមក្រហម គល់ស្លឹកគ្រៃ និងម្ទេសចូលច្របល់ចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ងាវចូលច្របល់ចូលគ្នា ហើយដាក់ស្លឹកជីរចូលច្របល់ចូលគ្នា រួចដួសដាក់ចានជាការស្រេច។

Comments